David Moyes ស្ថិតក្នុងបេក្ខភាពគួរឲ្យចាប់អារម្មណ៍ជាងគេសម្រាប់ក្លឹបថ្មីរបស់ Beckham

0

The Sunsports នៅថ្ងៃចន្ទទី១២ ខែសីហា បានសរសេរថាមកដល់ពេលនេះក្លឹបថ្មីរបស់ David Beckham បានដាក់បញ្ចូលឈ្មោះគ្រូបង្វឹកលោក David Moyes ទៅក្នុងបញ្ជីគ្រូបង្វឹកថ្មីដែលនឹងអាចធ្វើការជាមួយនឹងក្លឹបថ្មីរបស់ខ្លួន Inter Miami ជាលើកដំបូងនោះ។

ប្រភពដដែលបានសរសេរទៀតថាអតីតកីឡាករឆ្នើមរបស់អង់គ្លេសវ័យ៤៤ឆ្នាំរូបនេះបានចាប់ផ្តើមធ្វើការពិចារណាជាមួយនឹងគ្រូបង្វឹករបស់ក្លឹបហើយដែលនឹងត្រៀមខ្លួនចូលប្រកួតលីគកំពូលរបស់អាមេរិកនារដូវកាលក្រោយក្នុងនោះមានបេក្ខភាពជាច្រើនផ្សេងទៀតផងដែរប៉ុន្តែជឿជាក់ថាការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងនាខែកុម្ភៈខាងមុខនេះ។

ចំណែកឯប្រភពព័ត៌មានអង់គ្លេសមួយទៀតគឺ The Mirror វិញបានបញ្ជាក់ថាក្រៅតែពីលោក David Moyes នោះក៏មានបេក្ខភាពផ្សេងទៀតដូចជា Thierry Henry, Carlo Ancelotti និង Gennaro Gattuso ជាដើម៕

ប្រែសម្រួល:Lee