អ្នកគាំទ្របិសាចក្រហម ម្នាក់បានធ្វើការដុតអាវរបស់ខ្លួន ហើយបានស្តីបន្ទោសទៅលើលោក Ed Woodward ដែលបានធ្វើឲ្យក្លិប ទៅក្នុងស្ថានភាព រឿងដ៏គួរឲ្យលេងសើច។ នេះបើយោងតាម The Sun បានចុះផ្សាយ។
អ្នកគាំទ្រម្នាក់នោះបានខឹងសម្បារយ៉ាងខ្លាំង ហើយបានចែករំលែកវិដេអូនោះ នៅលើបណ្តាញសង្គម ។ រឿងខាងលើនេះបានកើតឡើង ស្របពេល ដែលក្លិបបិសាចក្រហម គ្មានលទ្ធភាព ក្នុងការនាំយក Bruno Fernandes, Paulo Dybala និង Christian Eriksen មកកាន់ Manchester បាន។
រដូវកាលនេះវាកាន់តែអាក្រក់សម្រាប់ Ole Gunnar Solskjaer បន្ទាប់ពីខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានលក់ចេញទៅកាន់ Inter Milan ក្នុងតម្លៃ 76.5 ផោន ដោយលក់ចេញ តែគ្មានអ្នកជំនួស ។
អ្នកគាំទ្រក្លិបបិសាចក្រហមរូបនោះ បាននិយាយថា គាត់គ្មានកំលាំងកំហែ ដើម្បីបន្តគាំទ្រក្លិបបិសាចក្រហម នៅរដូវកាលក្រោយ ហើយរងចាំចំណាត់ថ្នាក់លេខ ៦ ដ៏មានសក្តានុពលផ្សេងទៀតទៅ ។
បុរសខាងលើបានសរសេរថា សូមគោរក្លិបបិសាចក្រហម ខ្ញុំពិតជាខូចចិត្តណាស់ ក្លិបដែឡខ្ញុំស្រលាញ់ វាបានក្លាយជាឃ្លាំងសំណើចមួយ ដោយសារតែបុរស #Woodward ។ ខ្ញុំកំពុងមើលរដូវកាលខាងមុខជាអព្យាក្រឹត។ ខ្ញុំមិនមានកម្លាំងដើម្បីធ្វើជាសាក្សីម្តងទៀតនៃរដូវកាលចុងក្រោយ # WoodwardOut ទេ ៕