Messi រងពិន័យមិនឲ្យប្រកួតលក្ខណៈអន្តរជាតិ ៣ខែ

0

កាពីតែនក្រុមអាហ្សង់ទីន កីឡាករ Lionel Messi នឹងត្រូវហាមឃាត់ ពីការប្រកួតអន្តរជាតិរយៈពេល ៣ខែ បន្ទាប់ពីមានការអះអាងចោទ Copa America ថាបានប្រព្រឹត្តិអំពើពុករលួយ ។​ នេះបើយោងតាម BBC ចុះផ្សាយ​។

កីឡាករឆ្នើមអាយុ ៣២ឆ្នាំរូបនេះ បានទទួលកាតក្រហមនៅពេលដែលអាហ្សង់ទីនឈ្នះ 2-1 ដណ្តើមយកតំណែងលេខ ៣ ក្រោយពីឈ្នះលើ ឈីលី ហើយក្រោយមកនិយាយថា ពាននេះបានរៀបចំសម្រាប់ប្រេស៊ីល​។
គាត់ត្រូវបានពិន័យសាច់ប្រាក់ ៥ម៉ឺនដុល្លារ ដោយ Conmebol និងសហព័ន្ធបាល់ទាត់អាម៉េរិក​ខាងត្បូង​។
Messi មានពេល ៧ ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ Conmebol ក្នុងការព្យួរគាត់។

ការហាមឃាត់មានន័យថា Messi នឹងខកខានការប្រកួតមិត្តភាពរបស់អាហ្សង់ទីនប្រឆាំងនឹងឈីលី ម៉ិកស៊ិក និង អាល្លឺម៉ង់ នៅខែកញ្ញា និង តុលា។
គេនៅចាំបានថា Messi ត្រូវបានគេពិន័យកាតក្រហមនៅនាទី ៣៧ ទល់នឹងឈីលីក្រោយប៉ះទង្គិចជាមួយ Gary Medel ដែលត្រូវបានបណ្តេញ ហើយក៏មានបញ្ហាដែលធ្វើឲ្យ Messi លើកឡើងនូវបញ្ហានានា។

ក្រោយកាតក្រហមនេះ Messi បាននិយាយថា យើងមិនចាំបាច់ចូលរួម​នៅក្នុងអំពើពុករលួយនោះទេ ពួកគេកង្វះនូវការគោរពជាមួយការប្រកួតនេះ ។ កីឡាកររូបនេះបានបន្តថាគ​រ​ឱ្យ​ស្តា​យ​ណា​ស់អំ​ពើ​ពុ​ក​រ​លួ​យ​អា​ជ្ញាក​ណ្តា​ល​ពួ​ក​គេ​មិន​អ​នុ​ញ្ញា​ត​ឱ្យ​មនុ​ស្ស​រី​ក​រា​យ​នឹ​ងបា​ល់​ទា​ត់​ពួ​ក​គេ​បំ​ផ្លាញ​វា​បន្តិចៗម្តង៕