ប្រយ័ត្នក្លាយជាជនរងគ្រោះដោយសារឲ្យកាត ATM ទៅអ្នកផ្សេងខ្ចី

0

ភ្នំពេញ៖នាយកដ្ឋានកណ្ដាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថាគណនីធនាគាររបស់អ្នក អាចនឹងត្រូវគេប្រើប្រាស់ដើម្បីទទួលលុយវេរមកពីបរទេស ដែលលុយនោះជានិច្ចកាល ជាលុយមកពីបទល្មើសណាមួយ ឆបោក,​ ជំរិតប្រាក់….ដូច្នេះសូមប្រុងប្រយ័ត្ន និងថ្លឹងថ្លែង មុននឹងឲ្យគណនីធនាគារ ឬកាត ATM ទៅអ្នកដទៃខ្ចី។

ប្រភពដដែលបន្ថែមថាក្រុមជនល្មើស តែងតែឲ្យអ្នកទៅដកលុយពីធនាគារ ឬអ្នកផ្សេងប្រើកាត ATM របស់អ្នកទៅដកលុយនោះភ្លាមៗក្រោយលុយវេរចូល។ ជាថ្នូរ ក្រុមជនល្មើសតែង ឲ្យលុយកុំមីស្យុងមួយចំនួនដល់ម្ចាស់គណនី។សកម្មភាពនេះ អ្នកនឹងក្លាយជា អ្នកចូលរួមប្រព្រឹត្តបទល្មើសឆបោក ឬជំរិតប្រាក់ហើយក៏បានប្រព្រឹត្តបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន។ទោសរបស់អ្នកនឹងត្រូវប្រឈមជាប់ពន្ធនាគារ៕