Pochettinoបង្ហាញអារម្មណ៍មិនពេញចិត្តខ្លាំងជាមួយនឹងក្លឹបរឿងដោះដូរកីឡាករ

0

គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Pochettino ក្រោយការប្រកួតជ័យជំនះទៅលើក្លឹប Real Madrid ក្នុងពានរង្វាន់ Audi Cup នៅអាល្លឺម៉ង់មិនបានបង្ហាញអារម្មណ៍រីករាយឡើយជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប។

បុរសអាហ្សង់ទីនរូបនេះបាននិយាយថាលោកមកដល់ពេលនេះគឺលែងមានសិទ្ធអ្វីទៀតឡើយក្នុងការដោះដូរកីឡាកររបស់ក្លឹបហើយបានស្នើឲ្យក្លឹបគួរតែផ្លាស់តំណែងរបស់គាត់ពីអ្នកគ្រប់គ្រង់ក្លឹប Manager ទៅជាគ្រូបង្វឹកក្លឹប Coach វិញ។ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹករូបនេះបានថែមទាំងបដិសេធមិនឆ្លើយទៅនឹងសំណួរបន្ទាប់ពាក់ព័ន្ធនឹងការដោះដូរកីឡាករ Danny Rose និងទំនួលខុសត្រូរបស់ប្រធានក្លឹបរឿងដោះដូរកីឡាករឡើយ។

អ្វីដែលយើងអាចឃើញបច្ចុប្បន្នទោះបីជា Spurs ទើបតែបានចាយលុយបំបែកឯកទក្តកម្មក្លឹបទិញបាន Tanguy Ndombele ក្នុងតម្លៃខ្លួន៦៥លានផោនក្តីប៉ុន្តែក្លឹបហាក់ដូចជាមិនបានអើពើនឹងសំណើរបស់លោក Pochettino ដើម្បីចចារទិញ Dybala ពី Juventus និងកីឡាករខ្សែបម្រើ GIovani Lo Celso ពី Real Betis ឡើយ៕

ប្រែសម្រួល:Lee