គ្រូបង្វឹកក្លឹប៣នាក់ជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពលើកពានគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំរបស់ FIFA

0

គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ដែលបានជួយដឹកនាំក្លឹបទៅលើកពានរង្វាន់ល្អបំផុតរបស់អ៊ឺរ៉ុប Champion League កាលពីរដូវកាលមុននោះទើបតែត្រូវបានគេទទួលបានព័ត៌មានច្បាស់ការថាមានឈ្មោះនៅក្នុងបេក្ខភាពទាំង១០ដែលនឹងអាចលើកពានគ្រូបង្វឹកល្អបំផុតរបស់ FIFA។

ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តនៅអង់គ្លេស The Mirror បានសរសេរថាក្នុងចំណោមនោះផងដែរក៏មានគ្រូបង្វឹករបស់ក្លឹបនៅអង់គ្លេស២រូបទៀតផងដែរ ដែលត្រូវបានបញ្ចូលឈ្មោះក្នុងនោះមានដូចជាលោក Pochetino ដែលដឹកនាំក្លឹបឲ្យបានទៅដល់ការប្រកួតផ្តាច់ព្រ័ត្រ Champion League និងលោក Pep Guardiola ដែលដឹកនាំ Man City លើកពានរង្វាន់អង់គ្លេសនោះផងដែរ។

ក្រៅតែពីនេះគេក៏បានដឹងដែរថាមានបុគ្គលល្អៗទៀតដូចជាលោក Dider Deschamps គ្រូបង្វឹកជម្រើសជាតិបារាំងលោក Tite គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលនិងលោក Fernando Santos របស់ជម្រើសជាតិប៉ទុយហ្គាល់ផងដែរ៕

ប្រែសម្រួល:Lee