អាហ្សង់ទីនបន្តកុងត្រារយៈពេលវែងដល់គ្រូបង្វឹកលោក Scaloni

0

សមាគមកីឡាបាល់ទាត់អាហ្សង់ទីនហៅកាត់ថា AFA បានធ្វើការប្រកាសជាផ្លូវការមួយថាគ្រូបង្វឹកក្រុមជម្រើសជាតិគឺលោក Lionel Scaloni នឹងនៅតែស្ថិតក្នុងតំណែងនេះរហូតដល់យ៉ាងហោចណាស់ World Cup ឆ្នាំ ២០២២ ។

ប្រធានចាត់ការទូទៅនៃក្រុមជម្រើសជាតិលោក Cesar Menotti បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែនេះថាកិច្ចព្រមព្រៀងជាពាក្យសំដីត្រូវបានឈានដល់ការយល់ព្រមគ្នាហើយរវាងលោក Scaloni និងសហព័ន្ធបាល់ទាត់ដើម្បីបន្តនូវលក្ខខណ្ឌនៃកិច្ចសន្យារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅខែធ្នូខាងមុខនេះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងថ្មី ៣ ឆ្នាំកន្លះរបស់អតីតគ្រូបង្វឹករបស់ក្លឹប Deportivo La Coruna រូបនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ AFA កាលពីថ្ងៃអង្គារនេះហើយ៕

ប្រែសម្រួល:Lee