Evra ប្រកាសបញ្ចប់អាជីពជាកីឡាករក្រោយចំណាយពេលអស់២០ឆ្នាំ

0

វិរៈបុរសក្លឹបបិសាចក្រហម Man United ដែលធ្លាប់មានឈ្មោះថាជាកីឡាករខ្សែការពារស្លាបឆ្វេងល្អបំផុតលើលោកសម័យកាលលោកតា Ferguson គ្រាដឹកនាំក្លឹបកីឡាករ Patrick Evra ទីបំផុតបានសម្រេចចិត្តព្យូរស្បែកជើងហើយក្រោយចំណាយពេលក្នុងអាជីពនេះអស់រយៈពេល២០ឆ្នាំកន្លងមក។

Evra គ្រាដែលលេងនៅ Old Trafford បានជួយក្លឹបលើកពានកំពូលអង់គ្លេស Premier League ដល់ទៅ៥ដងមុនពេលសម្រេចផ្លាស់ទៅលេង Juventus កាលពីឆ្នាំ២០១៤ហើយបានលើកពាន Serie A របស់អ៊ីតាលីដល់ទៅ៣ដងថែមទៀតផងដែរនិងបន្ទាប់មកក៏ត្រឡប់ទៅលេងនៅស្រុកកំណើតជាមួយនឹង Marseille។

អាជីពនៅបារាំងមិនសូវជាល្អឡើយដោយរូបគេបានធ្វើឲ្យមានបញ្ហាជាមួយនឹងអ្នកគាំទ្រក្លឹបខ្លួនឯងហើយក៏ត្រូវបណ្តេញចេញនិងផ្លាស់មកអង់គ្លេសវិញជាមួយនឹង West Ham ក្នុងឆ្នាំ២០១៨និងបានបង្ហាញខ្លួនបានតែ៥ដងគត់នៅទីនេះ៕

ប្រែសម្រួល:Lee