ក្លឹបថ្មីរបស់ Beckham សម្រាប់ឆ្នាំ២០២០នឹងអាចពោរពេញទៅដោយកីឡាករចាស់ឆ្នើមៗភាគច្រើនពីលីកកំពូលអង់គ្លេស

0

គិតមកត្រឹមចុងសប្តាហ៍មុននេះក្លឹបថ្មីរបស់អតីតកំពូលកីឡាករអង់គ្លេស David Beckham គឺក្លឹប Inter Miami បានចុះកុងត្រាទិញបានកីឡាករ២រូបមកហើយក្នុងនោះមានដូចជា Matias Pellegrini និងកីឡាករ Julian Carraza ផងដែរដែលអ្នកសុទ្ធទាំងពីរមានវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ។

ក្លឹបដែលមានមូលដ្ឋាននៅរដ្ឋហ្វ្លរីដាមួយនេះធ្លាប់បាននិយាយថាគេនឹងកសាងក្លឹបដែលផ្តោតសំខាន់ទៅលើថ្នាលយុវជននិងកីឡាករវ័យក្មេងឆ្នើមៗប៉ុន្តែក្នុងការចាប់ផ្តើមរដូវកាលដំបូងដែលគ្រោងនឹងធ្វើឡើងនាឆ្នាំ ២០២០ នោះក្លឹបក៏នឹងបានបញ្ជាក់ដែរថានឹងប្រមូលយកកីឡាករសំបូរទៅដោយបទពិសោធផងដែរដើម្បីដំណើរការទំរង់លេងដ៏ល្អប្រសើរមួយសិន។

អ្វីដែលយើងអាចសង្ឃឹមនឹងជឿជាក់បាននោះកីឡាករចាស់ៗពេញដោយបទពិសោធសម្រាប់ក្លឹប Miami មានដូចជាអ្នកចាំទីអង់គ្លេស Joe Hardk កីឡាករខ្សែការពារ Cahill, Moreno, Valencia និង Coentrao ផងរីឯនៅតំបន់បម្រើមានដូចជា Rodriguez, busqutes និង Guarin ហើយនៅតំបន់ប្រយុទ្ធវិញគឺកីឡាករខ្សែប្រយុទ្ធទាំងពីររូបខាងលើនិងព្រមទាំង Walcott ម្នាក់ថែមទៀតផងប៉ុន្តែវានឹងអាចមានការប្រែប្រួលអាស្រ័យទៅលើការចចារជាក់ស្តែង៕

ប្រែសម្រួល:Lee