Crystal Palace ត្រៀមលុយទិញខ្សែការពារកណ្តាលរបស់ Newcastle ម្នាក់វ័យ២៩ឆ្នាំ

0

មកដល់ថ្ងៃអង្គារទី៣០ខែកក្កដានេះទៅហើយក្លឹប Crystal Palace បាននឹងកំពុងធ្វើការងារដើម្បីចចារទិញយកកីឡាករខ្សែការពារកណ្តាលម្នាក់របស់ក្លឹប Newcastle ដែលមានឈ្មោះថា Ciaran Clark ក្នុងតម្លៃខ្លួនប្រមាណតែត្រឹមតែ៥លានផោន។

ប៉ុន្តែគ្រូបង្វឹកថ្មីរបស់ក្លឹប Newcastle លោក Roy Hodgson ហាក់មិនសូវជាមានបំណងចង់លក់កីឡាករវ័យ២៩ឆ្នាំរូបនេះចេញពីក្លឹបឡើយប៉ុន្តែទំនងជាមិនមានកន្លែងសម្រាប់ជម្រើស១១នាក់ដំបូងហេតុនេះគ្រូបង្វឹករូបនេះអាចជានឹងសម្រេចចិត្តឲ្យរូបគេចេញពីក្លឹបមួយរយៈដោយកុងត្រាខ្ចីជើង។

Clark កីឡាករខ្សែការពារជនជាតិអៀរឡង់រូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដ៏មានបទពិសោធក្នុងចំណោមកីឡាករផ្សេងទៀតនៅអង់គ្លេសហើយរូបគេបានបង្ហាញខ្លួនញឺកញាប់បំផុតសម្រាប់ក្លឹបចាស់ Aston Villa មុនពេលផ្លាស់ទៅលេង Newcaslte និងជួយឲ្យក្លឹបនេះឡើងមកកាន់លីកកំពូលវិញផងដែរកាលពីរដូវកាលចាស់កន្លងទៅ៕

ប្រែសម្រួល:Lee