Courtois របួសកជើងខណៈដែលការប្រកួតមិត្តភាពបើករដូវកាលមិនសូវបានលទ្ធផលប្រសើរ

0

បញ្ជីកីឡាកររងរបួសរបស់ក្លឹបអធិរាជស Real Madrid នៅតែបន្តមកដល់ថ្ងៃចន្ទនេះដោយក្នុងនោះគេជឿជាក់ថាអ្នកចាំទី Thibaut Courtois អាចនឹងប្រឈមមុខទៅនឹងការខកខានបង្ហាញខ្លួនក្នុងការប្រកួតបើករដូវកាលនេះបន្ទាប់ពីបានទទួលរងរបួសកជើងខាងឆ្វេង។

កីឡាករអន្តរជាតិប៊ែលហ្សិកដែលទើបតែបាននិយាយកាលពីសប្តាហ៍មុនថាពេលនេះគាត់មានអារម្មណ៍ថាគាត់គឺជាអ្នកចាំទីលេខ១នៅជាមួយនឹងក្លឹបនោះបែរជាបញ្ចប់ទៅត្រឹមការរងរបួសក្នុងការប៉ះទង្គិចគ្នានៅឯការហ្វឹកហាត់មុនពេល Real Madrid បានហោះទៅទីក្រុង Munich ដើម្បីលេងក្នុងពានរង្វាន់ Audi Cup ។

Courtois ត្រូវបានគេដកឈ្មោះចេញពីក្រុមដែលបានធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ដើម្បីជួបជាមួយក្រុម Tottenham Hotspurs ដែលជាក្រុមជើងឯករងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារម្សិលមិញ៕

ប្រែសម្រួល:Lee