ថ្នាលយុវជនរបស់ Man United រកគ្រាប់បាល់និងជួយរកគ្រាប់បាល់បានគ្រប់ការប្រកួតមិត្តភាពមុនបើករដូវកាល

0

គឺជាការបង្ហាញខ្លួនបានយ៉ាងល្អខណៈពេលដែលទំរង់របស់ក្លឹបកំពុងធ្លាក់ដុនដាបខ្លាំងនោះ។ថ្នាលយុវជនរបស់បិសាចក្រហមMan United ជាច្រើនរូបដែលបានធ្វើដំណើរជាមួយក្លឹបក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនោះគឺសុទ្ធតែអាចរកគ្រាប់បាល់ឬយ៉ាងហោចណាស់ជួយរកគ្រាប់បាល់ឲ្យមិត្តរួមក្លឹបបានគ្រប់គ្នា។

ការប្រកួតចុងក្រោយប៉ះនឹងក្រុមមាន់ខ្នាយមាស Spurs កីឡាករថ្នាលយុវជន២រូបបានបង្ហាញស្នាដៃយ៉ាងល្អដើម្បីទទួលជ័យជំនះក្នុងនោះ១គ្រាប់ជាការបោះបាល់ដោយ Andreas Pereira ទៅឲ្យ Anthony Martial និង១គ្រាប់ទៀតជាការបណ្តើរបាល់ម្នាក់ឯងក្នុងតំបន់គ្រោះថ្នាក់របស់កីឡាករវ័យ១៨ឆ្នាំ Angel Gomes និងស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះ។

ការប្រកួតមុននេះផងដែរ Greenwood រកគ្រាប់បាល់ជ័យជំនះលើ Inter Milan និងគ្រាប់បាល់ក្នុងជ័យជំនះលើ Leeds ផង។Rashford ក៏បានរកគ្រាប់ខណៈដែល Pereira ក៏ជាអ្នកបោះបាល់ឲ្យនិងគ្រាប់ផ្សេងទៀតដែលជាការជួយបោះបាល់ដោយ Tahith Chong ហើយលើសពីនេះសូម្បីតែ James Garner ក៏អាចរកគ្រាប់បាល់បានដែរក្នុងជ័យជំនះប្រកួតដំបូងលើក្រុមអូស្ត្រាលី Perth Glory៕

ប្រែសម្រួល:Lee