Rakitic នឹងបង្ខំចិត្តចាកចេញពី Barcelona មុនរដូវកាលដោះដូរកីឡាករបិទ

0

កាសែតរបស់អេស្បាញ AS បានធ្វើការប្រកាសនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថាកីឡាករខ្សែបម្រើឆ្នើមក្រូអាត Ivan Rakitic គឺកាន់តែខិតជិតទៅនឹងការផ្លាស់ចេញពីក្លឹបហើយនាពេលខាងមុខដ៏ឆាប់នេះខណៈដែលកុងត្រាថ្មីនៅមិនទាន់ត្រូវបានចចារគ្នាដើម្បីបន្តនៅឡើយ។

មួយវិញទៀតការមកដល់នៃកីឡាករខ្សែបម្រើឆ្នើមវ័យក្មេងហូឡង់ Frenkie de Jong ពីក្លឹប Ajax កាលពីរដូវក្តៅនេះផងនិងការមិនសូវបានបង្ហាញខ្លួនឲ្យក្លឹបក្រោមការដឹកនាំរបស់លោក Ernesto Valverde ផងកីឡាករ Rakitic ដែលមានវ័យ៣១ឆ្នាំទៅហើយនោះទំនងជានឹងត្រូវបង្ខំចិត្តចាកចេញទាំងចិត្តមិនចង់។

ក្នុងនោះក្លឹបដែលបន្តការចង់បានកីឡាករ Rakitic ដែលបានផ្លាស់ពី Sevilla កាលពីឆ្នាំ២០១៤រូបនេះជាយូរមកហើយនោះគឺ Man United និង PSG ជាដើមសុទ្ធតែសង្ឃឹមថារឿងនឹងអាចកើតឡើងពិតប្រាកដមែនដោយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចចារ៕

ប្រែសម្រួល:Lee