គ្រប់គ្នាបានដឹងថាមិនមានកីឡាករថ្នាលយុវជនភាគច្រើនឡើយដែលបានសម្រេចចិត្តចាកចេញពីថ្នាលបណ្តុះបណ្តាល La Masia ក្លឹបយក្សអេស្បាញ Barcelona ដោយសង្ឃឹមថានឹងអាចបង្ហាញខ្លួនជាកីឡាករអាជីពឈុតធំដែលជាក្តីស្រម៉ៃតែមួយគត់របស់ពួកគេ។
ប៉ុន្តែសប្តាហ៍នេះកីឡាករវ័យក្មេងដ៏ក្លាហានម្នាក់ដែលបានធ្វើការសម្រេចចិត្តដ៏មហិមាប្រថុយចាកចេញពីក្លឹបយក្សមួយនេះមកចួលរួមក្លឹបអ្នកមានបារាំង PSG វិញ។ការប្រកាសដែលត្រូវបានធ្វើឡើងដោយ PSG បានអះអាងដែរថាក្លឹបបានចំណាយជាប្រាក់ខែសម្រាប់កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះរហូតទៅដល់១លានផោនក្នុងមួយឆ្នាំ។
គួរឲ្យដឹងដែរថាការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងក្រោយបន្តិចនៅពេលដែលកីឡាករកើតនៅប្រទេសហូឡង់រូបនេះបានចូលនៅក្នុងបញ្ជីកីឡាករដែលស្ថិតនៅក្រោមភ្នាក់ងារកីឡាកររបស់លោក Mino Raiola ជាភ្នាក់ងារកីឡាករដ៏ល្បីក្នុងពិភពបាល់ទាត់ក្នុងនោះកីឡាករ Paul Pogba និង Zlatan Ibrahimovic សុទ្ធតែធ្លាប់ធ្វើការជាមួយនឹងគាត់ទាំងអស់៕
ប្រែសម្រួល:Lee