វិរៈបុរសម្នាក់របស់ក្លឹបជម្រុញឲ្យ Liverpool ប្រញាប់ចុះកុងត្រានាំយក Coutinho មកវិញ

0

Liverpool ក្លឹបជើងឯក Champion League នៅរដូវក្តៅនេះហាក់មិនសូវទទួលបានជោគជ័យឡើយក្នុងការនាំយកកំពូលកីឡាករឆ្នើមល្បីៗថ្មីមករួមក្លឹបដោយក្នុងនោះខ្លួនទើបតែបានទិញកីឡាករវ័យក្មេង Sepp Van Den Berg ពីក្លឹប PEC Zwoile តែប៉ុណ្ណោះ។

ខណៈដែលអតីតកីឡាករឆ្នើមរបស់ក្លឹបកីឡាករ Coutinho កំពុងជួបបញ្ហាជាមួយនឹង Barcelona នោះមានអ្នកគាំទ្រជាច្រើនបានលើកឡើងថាក្លឹបគួរតែទិញកីឡាករប្រេស៊ីលរូបនេះត្រឡប់មកវិញឲ្យបាន។មកដល់សប្តាហ៍នេះវិរៈបុរសម្នាក់គឺ Jamie Carragher បានធ្វើការសំណូមពរបន្ថែមដែរក្លឹបគួរតែប្រញាប់ទិញយក Coutinho មកវិញមុនពេលដែលក្លឹបផ្សេងចចារយកទៅបាត់។

គួររំលឹកដែរអតីតកីឡាករឆ្នើមខ្សែការពារអង់គ្លេស Carragher រូបនេះធ្លាប់បានបង្ហាញខ្លួនលេងជាមួយនឹងកីឡាករ Coutinho បានរយៈពេល៦ខែដែលកាលពីពេលផ្លាស់មកពី Inter Milan ដំបូងកាលពីឆ្នាំ២០១៣ក្នុងតម្លៃខ្លួនត្រឹមតែ៨,៥លានផោនប៉ុន្តែក្រោយមកត្រូវបានក្លឹបលក់ចេញទៅឲ្យ Barcelona ក្នុងតម្លៃរហូតទៅដល់១៤២លានផោន៕

ប្រែសម្រួល:Lee