ភ្នាក់ងារកីឡាករ Savic មកដល់អង់គ្លេសស្របពេលពាក្យចចាមអារ៉ាមកាន់តែខ្លាំងជាមួយនឹង Man United

0

ប្រភពព័ត៌មានចេញផ្សាយនៅអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ទី២៥ខែកក្កដាបានសរសេរថាភ្នាក់ងារកីឡាករ Sergej Milinkovic Savic បានធ្វើដំណើរមកដល់ប្រទេសអង់គ្លេសដើម្បីចចារនិងបញ្ចប់ទៅនៃកិច្ចសន្យាផ្ទេរខ្លួនជាមួយនឹងក្លឹប Man United។

កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Lazio រូបនេះត្រូវបានគេជឿជាក់ថាទទួលការបញ្ចុះបញ្ចូលដើម្បីមកជំនួសតំណែងរបស់កីឡាករបារាំង Paul Pogba ដែលត្រៀមចិត្តចាកចេញពីក្លឹបទៅហើយនោះ។ប៉ុន្តែបើតាមការអះអាងរបស់កាសែតអ៊ីតាលី Gazzetta dello Sport វិញបានជឿជាក់ថាភ្នាក់ងាររបស់កីឡាករស៊ែបរូបនេះមកដល់អង់គ្លេសដើម្បីស្តាប់រាល់សំណើរល្អៗទាំងឡាយរបស់ក្លឹបផ្សេងផងដែរ។

ទោះបីជាយ៉ាងណាក្តីប្រភពព័ត៌មានអង់គ្លេសបានជឿជាក់ថាក្លឹបទាំងពីរបានយល់ព្រមគ្នាលើតម្លៃខ្លួនរបស់កីឡាករប្រមាណជា៧១លានផោនរួចទៅហើយប៉ុន្តែក្នុងករណីមួយប្រសិនបើ Pogba ពិតជានឹងត្រូវចាកចេញមែន៕

ប្រែសម្រួល:Lee