Marco Asensio រងរបួសរសៃពួរ នឹងចាកឆ្ងាយពីទីលាន

0

ក្រុមអធិរាជស Real Madrid បានបញ្ជាក់ថា Marco Asensio បានរងរបួសត្រង់សរសៃពួរក្នុងការប្រកួត​ជាមួយកាំភ្លើងធំ នៃពានរង្វាន់ ICC ។
Asensio បានរកគ្រាប់បាល់ ក្រោយលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី​២ ប៉ុន្តែគេលេងបានតែ ២០នាទី ក៏ជួបបញ្ហារងរបួស ដោយសែងចេញពីទីលានយ៉ាងឆាប់រហ័ស​ ។​

កីឡាករខាងលើត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយ Zinedine Zidane បានបង្ហាញពីក្តីបារម្ភក្រោយពេលដែលគ្រូពេទ្យប្រាប់ថា កីឡាកររបស់លោកមានបញ្ហាត្រង់ជង្គង់ ។
ក្លិបបានធ្វើសេចក្តីប្រាកាសថា Marco បានរងរបួស​សរសៃពួរ និងជង្គង់ ដែលធ្វើឲ្យកីឡាកររូបនេះ នឹងមិនអាចជួយក្លិបបានននោះទេ នារដូវកាល ចាប់ផ្តើមក្នុងក្របខណ្ឌ La Liga ដោយបើកឆាកដំបូង​ ត្រូវជួប Celta de Vigo នាថ្ងៃទី​១៧ ខែសីហា ៕