Pep Guardiola គ្រូបង្វឹករបស់ក្លិបមេឃខៀវ នៅតែបង្ហាញជំនឿ នឹងមានបំណងប្រាថ្នាចង់ឲ្យ Leroy Sane លេងជាមួយក្លិប Man City ខណៈដែលមានការចាប់អារម្មណ៍ខ្លាំងពីក្លិប Bayern Munich ។
Sane បានបង្ហាញវត្តមានលេងជាមួយក្លិបមេឃខៀវ នៅក្រុងហុងកុង កាលពីថ្ងៃពុធ ដោយជួយឲ្យក្លិបឈ្នះទៅលើគ្រូប្រជែងក្នុងលទ្ធផល 6-1 ។
វាជារឿងដែលធ្វើឲ្យ លោក Pep Guardiola កំពុងឈឺក្បាល ខណៈដែល Sane មិនទាន់បានកុងត្រាថ្មីជាមួយក្លិបធំក្នុងទឹកដីអង់គ្លេសនេះ ហើយអតីតគ្រូរបស់ Barcelona កំពុងព្យាយាមល្បួងឲ្យកុងត្រាបន្ត។
Guardiola បានថ្លែងក្នុសន្និសីទកាសែត ថា Leroy Sane មានការលេងបានល្អ ជាពិសេសតង់ទី២ ហើយខ្ញុំគិតថាគាត់កាន់តែប្រសើរឡើង ម្តងជាពីរដងហើយខ្ញុំនៅតែលើកពីបំណងប្រាថ្នាខ្ញុំចង់ឲ្យគាត់នៅបន្តជាមួយមេឃខៀវ។
ប្រសិនបើគាត់បន្តកុងត្រាថ្មីគឺល្អ តែបើគាត់ចង់ចាកចេញ ខ្ញុំពិតជាក្រៀមក្រំខ្លាំងណាស់ ហើយសង្ឈឹមយ៉ាងមុតមាំថា គាត់នឹងបន្តស្នាក់នៅ ៕