មាន់ខ្នាយមាស បានកៀកខិតចូលចរចារយកខ្សែបម្រើរបស់ Real Betis កីឡាករ Giovani Lo Celso ដែលមានតម្លៃ ៤៥លានផោន។នេះបើយោងតាមសារព័ត៌មាន The Sun។
ក្លិបនៅអេស្ប៉ាញនេះ បានត្រៀមដាក់តម្លៃ ចំនួន ៦០លានផោន ទៅលើកីឡាករសញ្ជាតិអាហ្សង់ទីន ក្នុងទីផ្សារផ្ទេរកីឡាករនារដូវកាលនេះ ។
ជាមួយគ្នានេះដែរពួកគេនឹងរកកីឡាករថ្មី មួយទៀតមកជំនួស បើសិនលក់កីឡាករអាហ្សង់ទីនខាងលើ ដោយកំពុងសំឡឹងមើលកីឡាករ Nabil Fekir ដែលមានតម្លៃធូថ្លៃ 22.6 លានផោន ។
Lo Celso អាយុ ២៣ឆ្នាំ បានថ្លែងប្រាប់បណ្តាញព័ត៌មានថា លោកពេញចិត្តដោយចង់ចូលរួមលេងជាមួយ Tottenham ជាង Man Utd ដែលកំពុង ពេញចិត្តលើរូបលោក៕