Vincent Janssen ទៅកាន់ទឹកដីម៉ិចស៊ិកូ ក្រោយ Spurs មិនផ្តល់ការលេង​ទៀងទាត់

0

Vincent Janssen បានបញ្ចប់អាជីពជាមួយ Tottenham បន្ទាប់ពីចូលរួមលេង​ឲ្យក្លិបMonterrey នៅក្នុងទឹកដីប្រទេសម៉ិចស៊ិកូ ។​
ការផ្លាស់របស់ Janssen ទៅកាន់ទឹកដី ម៉ិចស៊ិកូ ត្រូវបានធ្វើសេចក្តីប្រកាសនាថ្ងៃអង្គារម្សិលមិញ ទោះបីជាកិច្ចព្រមព្រៀងនេះ មិនបង្ហាញរវាងក្លិប និងក្លិបក៏ដោយ​។

Tottenham បាននាំយក Janssen មកកាន់ទឹកដីអង់គ្លេស នៅឆ្នាំ ២០១៦ ដោយពេលនោះនាំយកពី ក្លិប AZ Alkmaar របស់ហុល្លង់ ក្នុងតម្លៃខ្លួន ១៧ លានផោន ។ ប៉ុន្តែកីឡាករសញ្ជាតិហុល្លង់នេះ បានអង្គុយអត់ធ្មត់ ដោយក្លិបមិនឲ្យលេង​ជាទៀងទាត់ ។​

កីឡាករខាងលើបានរកគ្រាប់បាល់ជូនក្លិបចំនួន ២ ក្នុងចំណោម វត្តមានលេង ៣១លើក ។ អំឡុងពេលលេង​ឲ្យមាន់ខ្នាយមាស គាត់ក៏ត្រូវបានក្លិប Fenerbahce របស់តួគីខ្ចីជើងទៅលេង ដោយបង្ហាញខ្លួន ១៨លើក រកបាន ៥គ្រាប់ កាលពីរដូវកាល 2017-18 ៕