កីឡាករខ្សែបម្រើអង់គ្លេស James Milner កន្លងមកគឺជាផ្នែកដ៏សំខាន់នៃទំរង់លេងរបស់ក្លឹបហង្សក្រហម Liverpool ក្រោមការដឹកនាំលោក Jurgen Klopp ប៉ុន្តែជិតបើករដូវកាលទៅហើយកុងត្រារបស់កីឡាកររូបនេះគឺនៅសល់តែរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ។
តាមការចេញផ្សាយរបស់កាសែតនៅអង់គ្លេសបានផ្សាយថា កីឡាករ Milner ផ្ទាល់ក៏បានរំលឹកដល់បញ្ហាកុងត្រានេះដែរហើយថែមទាំងបានសារភាពដែរថាលោកនៅមិនទាន់ច្បាស់ទេថាតើអនាគតរបស់ខ្លួនជាមួយនឹងក្លឹបអាចឈានទៅដល់កម្រិតណាខណៈដែលកុងត្រាសល់តែ១ឆ្នាំបែបនេះ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះក៏បានបន្ថែមទៀតថាសង្ឃឹមថាការបង្ហាញខ្លួនក្នុងរយៈពេលដែលនៅសេសសល់នេះនឹងអាចធ្វើឲ្យប្រធានក្លឹបចាប់អារម្មណ៍ខ្លាំងចំពោះទំរង់លេងរបស់ខ្លួននឹងសម្រេចចិត្តបន្តកុងត្រាថ្មីណាមួយនាពេលខាងមុខ៕
ប្រែសម្រួល:Lee