Klopp អះអាងហើយថា Mane នឹងអាចវិលត្រឡប់វិញទាន់ការបើករដូវកាលរបស់ក្លឹប

0

ក្លឹបហង្សក្រហម Liverpool ដែលធ្លាប់មានភាពមិនច្បាស់លាស់អំពីវត្តមានរបស់កីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ Sadio Mane ពេលនេះត្រូវបានលោក Jurgen Klopp អះអាងច្បាស់ហើយថាកីឡាកររូបនេះនឹងអាចវិលត្រឡប់មកជួយក្លឹបវិញឲ្យទាន់ពេលប្រកួតបើករដូវកាលថ្មីនាខែសីហាខាងមុខ។

កីឡាករខ្សែប្រយុទ្ធសេនីហ្កាល រូបនេះមិនអាចជួយជម្រើសជាតិលើកពាន African Cup បានឡើយក្រោយប្រកួតចុងក្រោយចាញ់ក្រុមអាហ្ស៊េរីក្នុងលទ្ធផល១ទល់នឹង០នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។ប៉ុន្តែគេជឿជាក់ថាកីឡាកររូបនេះនឹងសម្រេចចិត្តកាត់បន្ថយថ្ងៃសម្រាកដែលក្លឹបអនុញ្ញាតិដើម្បីត្រឡប់មកជួយក្លឹបឲ្យទាន់មុនថ្ងៃទី៥ខែសីហាខាងមុខនេះ។

លោកគ្រូបង្វឹកក្លឹប Jurgen Klopp បានបញ្ជាក់ទៀតថាកីឡាករ Mane ថ្វីត្បិតតែមិនអាចមកជួយក្លឹបក្នុងការប្រកួត Community Shield ជាមួយនឹង Manchester City នាថ្ងៃទី៤ខែសីហាមែនប៉ុន្តែការហ្វឹកហាតដំបូងនៅថ្ងៃទី៥ខែសីហាកីឡាកររូបនេះនឹងមានវត្តមានជាមួយនឹងក្លឹប៕

ប្រែសម្រួល:Lee