ក្លឹបបិសាចក្រហម Man United ខិតជិតទៅនឹងថ្ងៃកំណត់ផុតកុងត្រាថ្មីជាមួយនឹងកីឡាករអ្នកចាំទី David De Gea និងបើករដូវកាលថ្មីទៅហើយនោះបានប្រកាសថាកុងត្រាថ្មីរយៈពេល៥ឆ្នាត្រូវបានព្រមព្រៀងគ្នាជាផ្លូវការទៅវិញកាលពីសប្តាហ៍មុន។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនាពេលចុងក្រោយនេះអ្នកចាំទីដៃស្អិតអេស្បាញរូបនេះបានសារភាពថាខ្លួនមានបំណងចង់ក្លាយទៅជាប្រធានក្រុមរបស់ក្លឹបផងដើម្បីដឹកនាំក្លឹបទៅលើកពានរង្វាន់ជាច្រើននាពេលខាងមុខជាមួយគ្នា។កីឡាករវ័យ២៨ឆ្នាំរូបនេះបានបន្តទៀតថាទោះបីជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៦កាលពីរដូវកាលមុនប៉ុន្តែជឿជាក់យ៉ាងមុតម៉ាំថារដូវកាលក្រោយនឹងល្អប្រសើរខ្លាំងជាងមុន។
ទីបំផុតគេជឿជាក់ថា De Gea នឹងសម្រេចចិត្តបន្តនៅជាមួយក្លឹបរហូតដល់គេមានអាយុ៣២ឆ្នាំ៕
ប្រែសម្រួល:Lee