Bale ទៅលេងនៅចិន នឹងក្លាយជាកីឡាករដំបូងទទួលបានប្រាក់កម្រៃប្រចាំសប្តាហ៍ខ្ពស់ជាងគេ​

0

Gareth Bale ឈានដល់ដំណាក់កាលបញ្ចប់អាជីព ជាមួយ Real Madrid ដោយកីឡាករសញ្ជាតិវែលនេះ ត្រូវបានកំណត់ទៅពិនិត្យសុខភាពជាមួយក្លិបចិន ដែលហានឲ្យតម្លៃខ្លួន រហូតដល់ទៅ ១លានផោន ក្នុងរយៈពេល ១សប្តាហ៍។​ នេះបើយោងតាម គេហទំព័រ caughtoffside ។

ប្រភពព័ត៌មានពី Mirror Football បានចុះថា តារាបាល់ទាត់របស់ Real Madrid នឹងក្លាយជាកីឡាករ​ដំបូងបំផុត​លើពិភពលោក ដែលមាន ប្រាក់ក្រៃលេងប្រចាំសប្តាហ៍ ១លានផោន បន្ទាប់ពីក្លិប Beijing Guoan ក្នុងក្របខណ្ឌ Chinese Super League បានដាក់សំណើរទិញយក។
Bale បច្ចុប្បន្នកំពុងខ្វះទំនុកចិត្តពីលោក Zinedine Zidane ដោយគ្រូសញ្ជាតិបារាំងថ្មីៗនេះ ក៏បានលើកឡើងថា សង្ឈឹមថា Bale នឹងចាកចេញ ពីទឹកដីអេស្ប៉ាញឆាប់ៗ ។

ប្រភពព័ត៌មានខាងលើបានចុះផ្សាយថា កីឡាករសញ្ជាតិវែលនេះ បច្ចុប្បន្នរកបាន £650,000 ក្នុងរយៈពេល១សប្តាហ៍ ។
ដោយឡែកបណ្តាញផ្សព្វផ្សាយ El Chiringuito​ បានផ្សាយថា កីឡាករ​ខាងលើនឹងធ្វើដំណើរទៅកាន់ទឹកដីចិន ក្នុងពេលខាងមុខដ៏ខ្លី ដើម្បីពិនិត្យសុខភាព ៕