Joao Felix បង្ហាញខ្លួនជាមួយក្រុម AT ត្រឹមរយៈពេល ២៨នាទី ក៏មានបញ្ហាឈឺត្រង់ត្រកៀក ដែលត្រូវបង្ខំចិត្តចាកចេញពីទីលាន នឹងប្រឈម នឹងមិនលេងពេលបើករដូវកាលជាមួយលោក Diego Simeone អំឡុងពេលប្រកួតជាមួយ Numancia ។
ស្លាបប្រយុទ្ធរូបនេះ ត្រូវបានក្លិបនៅអេស្ប៉ាញនេះ ទិញក្នុងតម្លៃ ១១៣លានផោន ពី Benfica ក៏មានឈ្មោះលេង ១១នាក់ដំបូង ក្រោមការដឹកនាំ របស់គ្រូបង្វឹកខាងលើទៅកាន់ពហុកីឡដ្ឋាន Estadio Municipal de Burgo de Osma ។ ប៉ុន្តែក៏ជួបរឿងអកុសល្យ ដោយមានបញ្ហារបួសត្រង់ ត្រកៀក ដែលមិនអាចបន្តដំណើរទៅមុខទៀត ៕