ភ្នំពេញ៖ កុមារីពីរនាក់ គឺ លីលី និង រក្សា ដែលមានបញ្ហាវះដុំសាច់ដុះលើផ្ទៃមុខ បានវះកាត់បានជោគជ័យយ៉ាងល្អប្រសើរ នៅលើទឹកដីអូស្ត្រាលី នឹងបានវិលមកមាតុភូមិនាថ្ងៃម្សិលមិញ ។
ក្រោមការចូលរួមជ្រោមជ្រែងឧបត្ថម យកចិត្តទុក្ខដាក់ យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ( ស.ស.យ.ក ខេត្ត សៀមរាប ) និង ព្រមទាំង មានការចូលរួម ដ៏ធំធេងពីលោកឧកញ៉ា ង៉ូវ ស្រ៊ុន ប្រធានអង្គការ មូលនិធិចក្ខុខ្មែរ និង រួមទាំង ក្រុមការងារ គ្រប់ជាន់ថ្នាក់ នៃអង្គការ ( Khmer Sight Foundation ) បានធ្វើអោយគម្រោងបេសកកម្ម បង្កើតសំណាង ជួយសង្គ្រោះ ដល់ កុមារី លីលី និង រក្សា រួចផុតគ្រោះថ្នាក់ ដំណើរការទៅរលូន ប្រកបដោយជោគជ័យ ។
ជាមហាកិត្តិយសមួយ និង ជាឱកាសដ៏កម្រ ដែលកុមារី ២ រូប ( ម្នាក់រស់នៅ ខេត្ត សៀមរាប ម្នាក់ រស់នៅខេត្ត បាត់ដំបង ) មានសំណាង និង ទទួលបានឱកាស ចេញទៅ វះកាត់ ព្យាបាលនៅប្រទេស ប្រទេស អូស្រ្តាលី ដោយមានការញ្ជើញពីសំណាក់ មន្ទីរពេទ្យ មួយនៅក្នុង ប្រទេស អូស្រ្តាលី និង មានការចូលរួមមើលថែ យកចិត្តទុកដាក់ យ៉ាងកក់ក្តៅ ពីសំណាក់ក្រុមការងារ បងប្អូនស្ម័គ្រចិត្តនៃ អង្គការ ព្រមទាំង សមាគម ខ្មែរ នៅប្រទេស អូស្តាលី ដែលមានឈ្មោះថា ( Children First Foundation ) កំឡុងពេលស្នាក់នៅ ព្យាបាល វះកាត់។
ក្នុងនោះក៏មានចូលរួមជ្រោមជ្រែងជួយពីសំណាក់ Doctor ចិត្តធម៍មកពីច្រើនបណ្តារដ្ឋ នៅក្នុងប្រទេសអូស្រ្តាលីមានដូចជា ( Melborne ,Adelaide, Brishben, Perls និង Sydney, ដើម្បីធ្វើការវះកាត់ ជួយសង្គ្រោះដល់ កុមារីទាំងពីរ អោយរួចផុតគ្រោះថ្នាក់ ប្រកបដោយភាពជោគជ័យ យ៉ាងរលូន ។
លោក ធន ម៉េងហ៊ាង ប្រធាន ( សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម ) បានរួមសហការ ជាមួយ លោកឧកញ៉ា ង៉ូវ ស្រ៊ុន ប្រធានអង្គការ មូលនិធិចក្ខុខ្មែរ ( Khmer Sight Foundation ) ក្នុងកិច្ចរៀបចំគម្រោង បេសកកម្ម បញ្ចូន កុមារី ទាំង ២ រូប ដែលមានជំងឺ ដុះដុំសាច់ក្នុងសសៃឈាម ដែលជាជំងឺកាចសាហាវមួយ ប្រឈមដល់ការអាយុជីវិត ដើម្បីបង្កើតនូវឱកាស ជូនដល់កុមារី ទាំងពីរ អោយមានសំណាង រួចផុតគ្រោះថ្នាក់ បន្តជីវិតរស់រាន ដូចក្មេងដទៃ ។
ជាចុងក្រោយលោក ធន ម៉េងហ៊ាង ប្រធាន ( សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម ) ព្រមទាំង ក្រុមគ្រួសារ លីលី រក្សា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំង បងប្អូនសប្បុសជន ក្នុងស្រុក ក្រៅស្រុក និង សូមគោរពជូនពរ បងប្អូនជួបប្រទះតែនឹង ពុទ្ធពរទាំង ០៤ ប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ សូមអរគុណ ៕


























