លោក Mauricio Pochettino គ្រូបង្វឹកក្លឹប Tottenham Hotspurs បានសារភាពត្រង់ៗថាគាត់ប្រហែលជាចាកចេញពីក្លិបប្រសិនបើពួកគេបានផ្តួលក្រុម Liverpool នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមិថុនា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពេលដែលក្លឹបកំពុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរីលោក Pochettino បានទទួលស្គាល់ថាប្រសិនបើក្រុមរបស់លោកបានឈ្នះការប្រកួតនៅក្នុងពហុកីឡដ្ឋាន Wanda Metropolitano កាលពីខែមិថុនាដែលជាក់ស្តែង Spurs បានបរាជ័យចាញ់ Liverpool នោះម្ល៉េះលោកនឹងចាកចេញពីក្លឹបបាត់ទៅហើយ។
លោកបានបញ្ជាក់បន្ថែមពីន័យនេះថាការបាត់បង់ក្តីសុបិន្តនេះមិនមែនមានន័យថាលោកបាត់បង់កម្លាំងចិត្តឡើយដោយលោកនឹងត្រូវតែព្យាយាមរហូតដល់ជោគជ័យសម្រាប់ក្លឹបនិងអ្នកគាំទ្រសាជាថ្មី។ដូចនេះ Pochettino នឹងត្រូវតែនៅបន្តទីនេះទៅមុខទៀត៕
ប្រែសម្រួល:Lee