Ajax ទិញបានខ្សែការពារម្នាក់មកវិញហើយក្រោយលក់កីឡាករល្អៗចេញច្រើននាក់

0

ថ្ងៃសៅរ៍ទី២០ខែកក្កដានេះខ្សែការពារអន្តរជាតិម៉ិកស៊ិក Edson Alvarez បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកហុល្លង់ Ajax ពីក្លឹប America នៅលីកកំពូលមិកស៊ិកជាផ្លូវការហើយ។

ខ្សែការពារវ័យ២១ឆ្នាំនឹងចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គាត់នៅចុងខែនេះក្រោយពីបានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។កីឡាករ Alvarez បានបង្ហាញខ្លួន៨៦លើកក្នុងក្របខ័ណ្ឌ Liga MX សម្រាប់ America បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់តាំងពីឆ្នាំ២០១៦។

គាត់គឺជាផ្នែកមួយដ៏សំខាន់ផងដែររបស់ក្រុមជម្រើសជាតិម៉ិកស៊ិកដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ CONCACAF កាលពីដើមខែនេះហើយក៏ជាកីឡាកដែលបានទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីផងដែរ៕

ប្រែសម្រួល:Lee