Spurs ផ្តល់ប្រាក់កម្រៃឲ្យ Eriksen គុណនឹង២

0

កន្លងមកគ្រប់គ្នាបានទទួលព័ត៌មានច្បាស់ហើយថាកំពូលកីឡាករខ្សែបម្រើឆ្នើម Christian Eriksen របស់ក្លឹប Spurs បានប្រកាសថាខ្លួនមានបំណងចង់ចាកចេញពីក្លឹបនៅអង់គ្លេសនេះមែនក្រោយការលេងនៅទីនេះអស់រយៈពេល៦ឆ្នាំទៅហើយនោះខណៈដែល Real Madrid ជាគោលដៅបន្ទាប់របស់គេ។

មកដល់សប្តាហ៍ចុងក្រោយនេះក្លឹបមាន់ខ្នាយមាស Spurs ហាក់មិនចង់បាត់បង់កីឡាកររូបនេះឡើយដោយក្នុងនោះក្លឹបបានផ្តល់ជាកុងត្រាថ្មីដល់ Eriksen ជាមួយទឹកប្រាក់ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍។

កីឡាករដាណឺម៉ាកវ័យ២៧ឆ្នាំ ដែលកំពុងហ្វឹកហាត់ជាមួយក្លឹបនៅសិង្ហបុរីគឺនៅសល់កុងត្រារយៈពេល១ឆ្នាំទៀតដែលទទួលបានប្រាក់កម្រៃត្រឹមតែ៨ម៉ឺនផោនក្នុងមួយសប្តាហ៍៕

ប្រែសម្រួល:Lee