Arsenal ប្រហែលជាបាត់បង់ឱកាសទិញ Zaha

0

Zaha ខ្សែប្រយុទ្ធឆ្នើមក្លឹប Crystal Palace អស់មួយរដូវក្តៅមកហើយដែលក្លឹបកាំភ្លើងធំ Arsenal នៅចង់បានកីឡាកររូបនេះមករួមក្លឹបទោះបីជាដឹងថា Crystal Palace ដាក់តម្លៃខ្លួនក្នុងកម្រិតដែលខ្លួនមិនអាចចំណាយបានក៏ដោយ។

មកដល់ពេលនេះកាន់តែខិតជិតទៅនឹងការបញ្ចប់នៃទីផ្សារដោះដូរកីឡាករទៅហើយនោះក្លឹប Crystal Palace ក្រោមការដឹកនាំរបស់លោក Roy Hodgson បានដាក់តម្លៃកីឡាកររូបនេះទៅដល់៨០លានផោនហើយលោកបានបញ្ជាក់ថាកាំភ្លើងធំ Arsenal ដែលហ៊ានត្រឹម៤០លានផោននោះនឹងមិនអាចផ្ទេរកីឡាកររូបនេះបានឡើយ។

នេះមានន័យថាកាំភ្លើងធំ Arsenal នឹងទុកទ្វារនេះសម្រាប់ Everton ដែលជាក្លឹបទើបនឹងចូលមកចចារសុំទិញ Zaha ផងដែរ។ Everton បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Marco Silva និងប្រធានក្លឹបជាមហាសេដ្ឋីអារ៉ាប់លោក Farhad Moshiri ផងហាក់មានបំណងចង់ចាយលុយ៨០លានផោននេះយ៉ាងខ្លាំងនិងក្រោយពេលដែលខ្លួនទើបទទួលបាន២២លានផោនពីការលក់ខ្សែប្រយុទ្ធ Ademola Lookman ទៅឲ្យ RB Leipzig ទៅហើយនោះ៕

ប្រែសម្រួល:Lee