Morrison កីឡាករឆ្នើមសម័យលោក Alex Ferguson ត្រឡប់មកលីកកំពូលអង់គ្លេសវិញ

0

ខ្សែបម្រើ Ravel Morrison អតីតខ្សែបម្រើរបស់ក្លឹប Manchester United បានប្រកាសជាផ្លូវការហើយក្នុងការចុះហត្ថលេខាជាមួយនឹងក្លឹប Sheffield United នៅក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំប៉ុណ្ណោះកាលពីថ្ងៃអង្គារម្សិលមិញ។

វាគឺជាការវិលត្រលប់របស់កីឡាករវ័យ២៦ឆ្នាំរូបនេះនៅក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីរយៈពេល៧ឆ្នាំដែលរូបគេមិនអាចមានឱកាសលេងនៅទីនេះ។លោក Chris Wilder ដែលជាអ្នកចាត់ការទូទៅរបស់ Sheffield United បានកោតសរសើរខ្លាំងនិងជឿជាក់ទៅលើសមត្ថភាពរបស់ Morrison ក្នុងនាមជាខ្សែបម្រើម្នាក់។

គ្រូបង្វឹកនេះបាននិយាយទៀតថាយើងទទួលបានកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់និងកំពុងបន្តភាពរីកចម្រើនរបស់គេនៅឡើយហើយនេះគឺជាឱកាសដ៏ល្អបំផុតផងដែរសម្រាប់ Morrison ។យើងជឿថាយើង អាចជួយគាត់ឱ្យត្រលប់ទៅកម្រិតកំពូលរបស់គាត់វិញជាមិនខាន។

ចាប់ផ្តើមអាជីពដំបូងជាកីឡាករបាល់ទាត់អាជីពនៅ Manchester United កាលពីឆ្នាំ២០០១កីឡាករMorrison ធ្លាប់ត្រូវលោកតា Sir Alex Ferguson បានសរសើរខ្លាំងពីទេពកោសល្យប៉ុន្តែដោយសារតែអត្តចរិតគេត្រូវបានក្លឹបលក់ទៅឱ្យ West Ham កាលពីខែមករាឆ្នាំ២០១២បន្ទាប់ពីគាត់បានបង្ហាញខ្លួនត្រឹមតែ៣ដងប៉ុណ្ណោះសម្រាប់ Man Utdនៅលីកកំពូល៕

ប្រែសម្រួល:Lee