PSG ទិញបានខ្សៃការពារម្នាក់ពីក្លឹប Dortmund ក្នុងកុងត្រា៥ឆ្នាំ

0

ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1ក្លឹប Paris Saint-Germain កាលពីថ្ងៃអង្គារបានប្រកាសជាផ្លូវការអំពីវត្តមានរបស់ខ្សែការពារបារាំង Abdou Diallo ពីក្លឹប Borussia Dortmund នៃក្របខ័ណ្ឌ Bundesliga ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំគឺរហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤។

កីឡាករ Diallo រូបនេះបានថ្លែងនៅបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្លឹប PSG ថាវាគឺជាកិត្ដិយសដ៏ធំធេងណាស់ដែលរូបគេអាចមានឱកាសមកធ្វើការជាមួយនឹងក្លឹបដ៏ល្បីល្បាញដូច Paris Saint-Germain បែបនេះ។Diallo វ័យ២៣ឆ្នាំបានចូលហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លឹប Monaco ហើយបានលេងបាន១៩ប្រកួតក្នុងរយៈពេល៣ រដូវកាលដោយបានឈ្នះពានរង្វាន់ Ligue 1 ជាមួយនឹងក្លឹបកាលពីឆ្នាំ២០១៧។

បន្ទាប់ពីនោះ Diallo បានចុះហត្ថលេខាជាមួយនឹងក្រុម Mainz 05 ដែលជាកន្លែងរូបគេបានបង្ហាញខ្លួនចំនួន ៣០លើកនិងស៊ុតបញ្ចូលទីបីគ្រាប់។ ទេពកោសល្យរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមធំ ៗ ហើយចុងក្រោយក៏សម្រេចចិត្តផ្លាស់ទៅលេងជាមួយនឹង Borussia Dortmund នៅឆ្នាំ២០១៨៕

ប្រែសម្រួល:Lee