Solkjaer បញ្ចាក់ចុងក្រោយថាត្រៀមផ្តល់ឱកាសឲ្យ Pogba ជាតំណែងប្រធានក្រុម

0

គឺជាការបញ្ជាក់ដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេលដែលលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកក្រុម Manchester United បាននិយាយថាគាត់ចង់ឱ្យ Paul Pogba ធ្វើជាអ្នកដឹកនាំក្រុមរបស់គាត់នៅរដូវកាលថ្មីនេះ។

លោក Solskjaer បានធ្វើអត្ថាធិប្បាយអំពីកីឡាករអន្តរជាតិបារាំងបែបនេះគឺត្រូវបានធ្វើឡើងនៅពាក់កណ្តាលផ្លូវអំពីអនាគតរបស់គេជាមួយនឹងក្លឹប Real Madrid និង Juventus ដែលនៅតែបន្តចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខារបស់គេហើយជាពិសេសនៅបន្ទាប់ពីភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola បាននិយាយថាកីឡាករវ័យ២៦ឆ្នាំរូបនេះមានបំណងច្បាស់ហើយថាក្នុងការចង់ចាកចេញពី Old Trafford។

Solskjaer បាននិយាយបកស្រាយបែបនេះនៅពេលដែលលោកត្រូវបានគេដេញដោលសួរអំពីអនាគតរបស់ Pogba ដោយគ្រូបង្វឹករូបនេះបានបន្តទៀតថារូបគេគឺជាកីឡាករដ៏អស្ចារ្យម្នាក់ហើយក៏ជាមនុស្សដ៏អស្ចារ្យម្នាក់ផងដែរបូកជាមួយនឹងជំនាញដ៏អស្ចារ្យយើងនឹងរៀបចំក្រុមនៅរដូវកាលថ្មីដើម្បីឲ្យទំរង់របស់គាត់កាន់តែប្រសើរឡើង៕

ប្រែសម្រួល:Lee