អ្នកចាំទីឆ្នើមជនជាតិអេស្បាញ De Gea ត្រូវបានគេជឿជាក់ថាបានត្រៀមរួចជាស្រេចហើយក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Man United ក្នុងតម្លៃប្រមាណជា៩១លានផោនជាមួយនឹងរយៈពេល៥ឆ្នាំបន្ថែមទៀតក្រោយពេលព័ត៌មានចចាមអារ៉ាមជាច្រើនរួចមក។
ប្រភពព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថាការចចារគ្នារវាងក្លឹបនិងកីឡាករអេស្បាញរូបនេះធ្វើឡើងអស់រយៈពេលជាច្រើនខែមកហើយគិតចាប់តាំងពីតែពីខែធ្នូមកម្ល៉េះទាំងដែលមានលេចឬព័ត៌មានជាច្រើនអំពីការផ្ទេរទៅលេងជាមួយនឹងក្លឹប Real Madrid ផងនោះ។
កុងត្រាថ្មីនេះមានន័យថាកីឡាករអេស្បាញរូបនេះនឹងអាចទទួលបានប្រាក់កម្រៃប្រចាំសប្តាហ៍ច្រើនជាងមុនពោលគឺពី៣០ម៉ឺនផោនក្នុងមួយសប្តាហ៍ជាកុងត្រាចាស់មកដល់៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍គឺជាប្រាក់កម្រៃច្រើនជាងបំផុតនៅក្នុងក្លឹបស្មើទៅនឹងកីឡាករ Alexis Sanchez ផងដែរ៕
ប្រែសម្រួល:Lee