Home ព័ត៌មានកីឡា Everton ចាយលុយអស់ត្រឹម ១០លានផោនទិញបាន Delph ពី Man City

Everton ចាយលុយអស់ត្រឹម ១០លានផោនទិញបាន Delph ពី Man City

0

ជាផ្លូវការហើយនៅថ្ងៃអង្គារនេះដែលក្លឹប Everton បានប្រកាសអំពីការចុះកុងត្រានាំយកកីឡាករខ្សែបម្រើអន្តរជាតិអង់គ្លេស Fabian Delph ពីក្លឹបជើងឯកអង់គ្លេស Man City ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ។

កីឡាករ Delph រូបនេះមិនត្រឹមតែមានជំនាញចែកបាល់បានល្អនោះទេហើយក៏អាចដើរតួជាខ្សែការពារស្លាបឆ្វេងបានផងដែរ។Delph ក្រោយថ្ងៃចុះកុងត្រានេះភ្លាមត្រូវបានគេជឿជាក់ថានឹងត្រូវហោះទៅកាន់ប្រទេសស្វីសភ្លាមដើម្បីជួយក្លឹបក្នុងការប្រកួតមិត្តភាពបើករដូវកាលក្រោមការដឹកនាំរបស់លោក Marco Silva។

គួរឲ្យដឹងដែរថា Delph កើតនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ១៩៨៩សព្វថ្ងៃមានអាយុ២៩ឆ្នាំជាអតីតកីឡាករថ្នាលយុវជនរបស់ក្លឹប Bradford Cityនិងក្រោយមកផ្លាស់ទៅLeed Unitedក្នុងវ័យ១១ឆ្នាំនិងបានផ្លាស់ទៅលេងឲ្យAston Villaកាលពីឆ្នាំ២០០៩ផងដែរនិងបន្ទាប់មកបានចូលរួមជាមួយនឹងMan Cityកាលពីឆ្នាំ២០១៥ក្នុងតម្លៃ៨លានផោន៕

ប្រែសម្រួល:Lee

Previous articleដូចជាច្បាស់ហើយ Mourinho នឹងផ្លាស់ទៅអាល្លឺម៉ង់ ក្រោយកំពុងចាប់ផ្តើមរៀនភាសានេះ
Next articleDe Gea នឹងចុះកុងត្រាថ្មីតម្លៃ៩១លានផោនបន្តស្នាក់នៅជាមួយនឹងក្លឹប៥ឆ្នាំទៀតបន្ទាប់ពីការប្រកួតបើករដូវកាល