គ្រូបង្វឹកឆ្នើមជនជាតិប៉ទុយហ្គាល់រហ័សនាម The Specila OneលោកJose Mourinho មកដល់ពេលនេះនៅតែមិនទាន់បានសម្រេចចិត្តទទួលយកកុងត្រាណាមួយនៅឡើយគិតចាប់តាំងពីត្រូវបានក្លឹបបិសាចក្រហម Man United បណ្តេញចេញកាលពីខែធ្នូឆ្នាំទៅ។
មកដល់សប្តាហ៍នេះទៅហើយប្រភពព័ត៌មាននៅក្នុងប្រទេសអង់គ្លេសបានជឿជាក់ថាគ្រូបង្វឹករូបនេះនឹងអាចផ្លាស់ទៅលេងលីកកំពូលនៃប្រទេសអាល្លឺម៉ង់ជាមិនខានដោយសារតែបុរសវ័យ៥៦ឆ្នាំរូបបានអះអាងថាខ្លួនកំពុងចាប់ផ្តើមរៀនភាសាអាល្លឺម៉ង់។
ការដែលអត់ក្លឹបលេងលើកនេះវាគឺជាពេលវេលាដែលយូរបំផុតមិនធ្លាប់ដែលមានសម្រាប់គ្រូបង្វឹករូបនេះអត់ការងារធ្វើ។ការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់គឺនឹងក្លាយទៅជាបទពិសោធថ្មីសម្រាប់ Mourinho ព្រោះពេលកន្លងមកគាត់ធ្វើការតែនៅក្នុងប្រទេសប៉ទុយហ្គាល់ អង់គ្លេស អ៊ីតាលី និង អេស្បាញប៉ុណ្ណោះ៕
ប្រែសម្រួល:Lee