Home ព័ត៌មានកីឡា Griezmann ពាក់អាវលេខ១៧មានន័យថា Coutinho នឹងបន្តលេងជាមួយក្លឹប

Griezmann ពាក់អាវលេខ១៧មានន័យថា Coutinho នឹងបន្តលេងជាមួយក្លឹប

0

ការប្រកាសជាផ្លូវការនៃកីឡាករខ្សែប្រយុទ្ធបារាំង Griezmann ក្នុងតម្លៃ១០៨លានផោនជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំបានធ្វើឲ្យមានការប្រែប្រួលមួយចំនួននៅក្នុងតំបន់ប្រយុទ្ធរបស់ក្លឹបនារដូវកាលក្រោយ។

កីឡាករខ្សែប្រយុទ្ធរូបនេះនឹងបានត្រឹមពាក់អាវលេខ១៧ប៉ុណ្ណោះដោយសារតែលេខ៧បច្ចុប្បន្នកំពុងស្ថិតនៅជាមួយនឹងកីឡាករប្រេស៊ីល Coutinho។កីឡាករប្រេស៊ីលរូបនេះមានលេចឬព័ត៌មានជាច្រើនអំពីការចាកចេញប៉ុន្តែការបន្តពាក់អាវលេខ៧នេះមានន័យថានឹងមិនមានអ្វីប្រែប្រូលឡើយ។

តែទោះបីជាយ៉ាងណាអ្វីៗនឹងអាចប្រែប្រួលទៀតនៅមុនពេលទីផ្សារដោះដូរកីឡាករបិទនាថ្ងៃទី៨ខែសីហាខាងមុខដោយសារតែបញ្ហាកីឡាករ Neymar កាន់តែមានភាពល្អក់កករឡើងជាមួយនឹងក្លឹបហើយសង្ឃឹមថាអាចត្រឡប់មករួមក្លឹបវិញផងដែរដែលវានឹងក្លាយទៅជាសំពាធកាន់តែខ្លាំងចំពោះតំណែងរបស់Coutinhoជាមួយនឹងក្លឹប៕

ប្រែសម្រួល:Lee

 

Previous articleAlves មកអង់គ្លេសកាន់តែច្បាស់ហើយក្រោយក្លឹបយក្សអង់គ្លេសទាំង៣បានដាក់សំណើរ
Next articleLeicester City យល់ព្រមទិញកីឡាករថ្មីជំនួស Maguire រួចរាល់ហើយទោះបីជាមិនទាន់ប្រកាសជាផ្លូវការ