ក្រោយបញ្ចប់ទៅនៃពានរង្វាន់ Copa America មកកំពូលខ្សែការពារវ័យចំណាស់៣៦ឆ្នាំ Dani Alves បានបែកផ្លូវជាផ្លុវការហើយជាមួយនឹងក្លឹប PSG ក្រោយរស់នៅទីនោះបាន២រដូវកាលនិងមានឈ្មោះជាកីឡាករល្អបំផុតសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។
កាសែតអេស្បាញ Mundo Deportivo បានសរសេរថាលោក Pep Guardiola ដែលកំពុងបង្វឹកក្លឹប Man City បានក្លាយទៅជាមនុស្សទី១ដែលចង់បានកីឡាករខ្សែការពារប្រេស៊ីលរូបនេះមករួមក្លឹប។អ្នកទាំងពីរនាក់ធ្លាប់ធ្វើការជាមួយគ្នាជាយូរណាស់មកហើយកាលពីឆ្នាំ២០០៨នៅក្លឹបBarcelona។
Alvesជាកីឡាករល្អបំផុតសម្រាប់តំណែងខ្សែការពារស្លាបហើយខណៈដែលបច្ចុប្បន្នមិនមានក្លឹបលេងផងហើយកីឡាករធ្លាប់បង្ហើបហើយថាចង់មកយកបទពិសោធនៅអង់គ្លេសផងក្នុងនោះក៏មានក្លឹបយក្ស២ផ្សេងទៀតដែរដែលចង់បានរូបគេមានដូចជា Arsenal និង Spurs៕
ប្រែសម្រួល:Lee