បិសាចក្រហម យល់ព្រម​ទិញ Maguire ដើម្បីបំបែកកំណត់ត្រាលើតម្លៃខ្លួន van Dijk

0

ខ្សែការពារកណ្តាល របស់ក្លិប The FOx កីឡាករ Harry Maguire ត្រូវបានក្លិបបិសាចក្រហម​បបើក​ភ្លើង​ខៀវ ដើម្បីបំបែកកំណត់ត្រាថ្មីរបស់ក្លិប ។
យោងតាមប្រភពព័ត៌មាន The Sun បានចុះផ្សាយថា បិសាចក្រហមបានយល់ព្រមបំបែកកំណត់ត្រាថ្មី ដើម្បីកុងត្រាយក Maguire ពី Leicester City ។ ប្រភពដដែលថា បិសាចក្រហមយល់ព្រមប្រគល់ប្រាក់ ៦០លានផោន សម្រាប់តម្លៃខ្លួន និង បន្ថែម ២០លានពីលើទៀត សម្រាប់សេវា កម្មផ្សេងៗជូនកីឡាករ ដោយសរុបទៅមានទំហំទឹកប្រាក់ ៨០លានផោន ដោយបំបែកកំណត់ត្រា​លើតម្លៃខ្លួន កីឡាករ Virgil van Dijk របស់ហង្សក្រហម ក្លាយជាខ្សែការពារមានតម្លៃខ្លួនថ្លៃបំផុត៕