Everton ឈានដល់ដំណាក់កាលចុងក្រោយទិញ Fabian Delph ពីមេឃខៀវ

0

ប្រភពព័ត៌មានពី The Telegraph បានចុះផ្សាយ ក្លិប Everton បានឈានដល់ដំណាក់កៀកស្និទ្ធ ទិញយកកីឡាករ Fabian Delph ពីមេឃខៀវ ក្នុងតម្លៃ ៨លានផោន​។

តាំងពីចូលរួមលេង​ជាមួយក្លិប នៅឆ្នាំ ២០១៥ មក ការលេងនៅលើទីលានរបស់ Fabian Delph ត្រូវបានកាត់បន្ថយជាមួយក្លិបមេឃខៀវ ហើយរដូវកាលថ្មីនេះទៀតសោត Pep អាចនឹងមិនប្រើបន្ទាប់ពីទិញបាន Rodri និង Angelino ។ ដូច្នេះហើយ Fabian Delph នឹងស្ថិតនៅ ក្នុងប្រអប់ក្នុនាមជាកីឡាករសម្រាប់លក់ ខណៈដែលកុងត្រា​របស់គាត់នៅសល់មួយឆ្នាំទៀត។

ដោយឡែកដោយគេទំព័រ talkSPORT វិញបានចុះថា កីឡាករ អាយុ ២៩ឆ្នាំខាងលើ នឹងបំពេញកុងត្រា​ជាមួយ Everton រយៈពេល ៣ឆ្នាំ ខណៈលើទំព័រកំណត់ត្រា​ឈ្មោះកីឡាករ និងជនល្បីៗ មិនទាន់ចេញជាផ្លូវការ៕