មុនសម្រេចមក Juventus វិញ Buffon បានបដិសេធ ក្លិបធំពីរនៅអង់គ្លេស​ដែលចង់បាន

0

អ្នកចាំទីវ័យចំណាស់ Gianluigi Buffon នៅតែមានទីផ្សារទោះបីជាបានចាកចេញពីក្លឹបបារាំង PSG ក្តីដោយសង្ឃឹមថានឹងអាចសម្រេចក្តីសុបិនដែលមិនទាន់បានសម្រេចគឺការលើកពានរង្វាន់ Champion League ឲ្យបានម្តងក្នុងអាជីពរបស់ខ្លួន។

ទោះបីស្ថិតនៅក្នុងវ័យទៅដល់៤១ឆ្នាំហើយក្តីប៉ុន្តែ Buffon នៅតែមិនទាន់សម្រេចចិត្តចូលនិវត្តនន៍ឡើយដោយបានត្រឡប់មករកក្លឹបចាស់ Juventus របស់ខ្លួនវិញ។ការមកដល់ទឹកដីចាស់របស់ខ្លួនលើកនេះគឺត្រូវបានគេដឹងផងដែរថាកីឡាករផ្ទាល់បានបដិសេធសំណើរជាមួយនឹងក្លឹបយក្សអង់គ្លេស២របស់អង់គ្លេសផងដែរ។

Buffonបានបដិសេធសំណើរបស់ក្លឹបបិសាចក្រហមMan United និងមេឃខៀវ Man City ដើម្បិទៅចូលរួមលេងជាមួយនឹងកំពូលកីឡាករ Dybala និង CR7 ហើយសង្ឃឹមថានឹងអាចលើកពានជាច្រើនបន្ថែមទៀតនៅទីនោះ៕

ប្រែសម្រួល:Lee