Peter Crouch ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយក្រោយប្រឡូកអស់២០ឆ្នាំ

0

អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោបីអង់គ្លេសនិងជាខ្សែប្រយុទ្ធរបស់ក្លឹបធំៗនៅអង់គ្លេសដូចជា Spurs និង Liverpool កីឡាករ Peter Crouch បានធ្វើការប្រកាសជាផ្លូវការហើយថាខ្លួននឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយក្នុងអាយុបច្ចុប្បន្ន៣៨ឆ្នាំ។

ជាកីឡាករកំពស់ខ្ពស់ដែលមានបទពិសោធរហូតទៅដល់២០ឆ្នាំ បានបង្ហាញខ្លួនឲ្យក្លឹបរហូតទៅដល់១១មកហើយនិងជាកីឡាករដ៏ល្បីបែបកំប្លែងផងដែរជាពិសេសការបង្ហាញក្បាច់រាំបែបមនុស្សយន្ត Robot Dance ។

Crouch ដែលជាកីឡាករកើតនៅក្នុងទីក្រុង Macclesfield នៃចក្រភពអង់គ្លេសបានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយនឹងក្លឹប Spurs កាលពីឆ្នាំ១៩៩៨និងបន្តមកលេងជាមួយនឹងក្លឹបហង្សក្រហម Liverpool អស់រយៈពេល៣ឆ្នាំជាពេលវេលដាដល់ចំណុចកំពូលរបស់ខ្លួនមុនការផ្លាស់មក Spurs វិញបាន២ឆ្នាំនិងបន្តទៅលេងជាមួយនឹងក្លឹប Stoke City អស់រយៈពេល៨ឆ្នាំ៕

ប្រែសម្រួល:Lee