កូន Zidane ចាកចេញពី Real Madrid

0

បន្ទាប់ពីចំណាយពេល​ក្នុងអាជីពបាល់ទាត់ទាំងមូល ជាមួយក្លិប Real Madrid មកនោះ អ្នកចាំទី Luca Zidane ត្រូវជាកូនប្រុស​របស់គ្រូបង្វឹក Real Madrid បានធ្វើដំណើរ​ទៅលេងក្នុងលក្ខណៈខ្ចីជើងជាមួយក្លិប Racing Santander ។​
ក្លិបនេះ ស្ថិតនៅនៅភាគខាងជើងនៃរាជធានី Real Madrid ។ Luca Zidane បាននិយាយថា ការចាកចេញពី Real Madrid ជារឿងល្អសម្រាប់ លោក​។

លោកបានបន្តថា បច្ចុប្បន្នក្រុមដែលលោកទៅនេះ គឺស្ថិតនៅលីកទី​២ La Liga 2 ហើយក៏ជារឿងល្អ ដែលត្រូវដឹងពីក្រុមថ្មី ជាមួយទីក្រុងថ្មី ។ លោកថា លោកចង់វិវត្តន៍ខ្លួនជាមួយក្លិបបែបប្រវត្តិសាស្ត្រនេះ ។ ខ្ញុំមិនអាច​អត់សប្បាយចិត្តនោះទេ គឺខ្ញុំរំភើបយកតែម្តង៕