Home ព័ត៌មានកីឡា ខ្សែប្រយុទ្ធ​ Roma ក្លិបនៅចិនទិញយកជាផ្លូវការ​

ខ្សែប្រយុទ្ធ​ Roma ក្លិបនៅចិនទិញយកជាផ្លូវការ​

0

Stephan El Shaarawy ស្លាបប្រយុទ្ធរបស់ Roma បានសម្រេចចិត្តផ្លាស់ទ្រនំដោយចូលរួមលេង​ជាមួយក្លិប ចិន Shanghai Shenhua។ នេះបើតាមសេចក្តីប្រកាស​របស់ក្លិប ។
តារាបាល់ទាត់អាយុ ២៦ឆ្នាំ ត្រូវបាក្លិបចិនទិញយក ក្នុងតម្លៃ ១៨លានអឺរ៉ូ ដោយត្រូវបង្ហាញខ្លួនលេងក្នុងក្របខណ្ឌ Chinese Super League (CSL) ​របស់ចិននារដូវកាលក្រោយ។​

ក្នុងសេចក្តីថ្លែងការណ៍ក្លិប Shanghai Shenhua បានអះអាងថាពួកគេបានឈានដល់ការព្រមព្រៀង ជាមួយក្លិប Roma ។ ក្នុងសេចក្តីថ្លែងការណ៍ ដដែលក៏បានបញ្ជាក់ថា Shanghai Greenland Shenhua បានបញ្ជាក់ថា El Shaarawy នឹងទៅដល់ប៉េកាំងនៅថ្ងៃទី​ ៨ ខែកក្កដា នេះ ។
ក្នុងនោះដែរ​ខាងក្លិបមិនទាន់បានបញ្ជាក់ពីចំនួនឆ្នាំនៃកុងត្រានៅឡើយ៕

 

Previous articleក្រុម TMT ធ្វើឲ្យកក្រើកឆាក X Factor Cambodia តាមរយៈបទ «មនុស្សប្រុសគ្មានអ្នកណាស្មោះ»
Next articleកំណាព្យ”អ្នកចេះគឺជាប់”ដាស់តឿនដល់បេក្ខជនប្រឡងបាក់ឌុបឲ្យខំរៀនស្របពេលថ្ងៃប្រឡងជិតមកដល់