កំណាព្យ”អ្នកចេះគឺជាប់”ដាស់តឿនដល់បេក្ខជនប្រឡងបាក់ឌុបឲ្យខំរៀនស្របពេលថ្ងៃប្រឡងជិតមកដល់

0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុនបានធ្វើការតែងកំណាព្យមួយបទក្រោមចំណងជើងថា”អ្នកចេះគឺជាប់”ដើម្បីដាស់តឿនដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សាស្របពេលដែលការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កាន់តែខិតជិតមកដល់។

សូមបញ្ជាក់ថាសម័យប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩មាន​បេក្ខជន​ដាក់ពាក្យ​សរុប ១១៩, ២១៧​នាក់ ដោយ​ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤៥,៤១៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៧៣,៨០៣​នាក់​។ សម្រាប់​ឆ្នាំនេះ មណ្ឌល​ប្រឡង​នៅ​ទូទាំងប្រទេស មាន​ចំនួន ២០២​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១២៧​មណ្ឌល ស្មើនឹង ៤៨០៩​បន្ទប់​៕