ការមកដល់របស់គ្រូបង្វឹកថ្មីរបស់ក្លឹបលោក Frank Lampard បានធ្វើឲ្យអតីតគ្រូបង្វឹកជំនួយការរបស់លោក Sarri គឺលោក Zola បានដើរចេញពីក្លឹបទាំងមិនអស់ចិត្ត។
ក្នុងនោះលោក Zola នៅតែមិនអស់ចិត្តត្រង់ថាក្លឹបមិនបានប្រាប់ដល់លោកជាមុនឡើយនៃការសម្រេចចិត្តជ្រើសយក Lampard ជាគ្រូបង្វឹកថ្មីរបស់ក្លឹបរហូតដល់ការធ្វើដំណើរមកដល់នៃបុរសរូបនេះតែម្តង។
Zolaក្នុងវ័យ៥២ឆ្នាំបានធ្វើការងារជាគ្រួបង្វឹកជំនួយការរបស់លោក Sarri កាលពីរដូវកាលមុនបានដើរចេញដោយដឹងថាខ្លួននឹងមិនមានតំណែងណាមួយឡើយក្រោយការមកដល់របស់ Lampard ដែលធ្លាប់ជាមិត្តរួមក្លឹបនិងធ្លាប់ធ្វើការជាមួយគ្នាជាកីឡាករផងនោះ។
ទោះបីជា Zola បានក្លាយទៅជាផ្នែកដ៏សំខាន់នៃដំណើរការរបស់ក្លឹបកាលពីរដូវកាលមុននិងជួយក្លឹបលើកពាន Europa League ផងនិងមានឈ្មោះទៅលេងនៅ Champion League ផងប៉ុន្តែលោកហាក់មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងឡើយពីក្លឹបនិងអ្នកគាំទ្ររបស់ក្លឹប៕
ប្រែសម្រួល:Lee