Ibrahimovic ស៊ុតបញ្ចូលទីបាន២គ្រាប់ទាំងពាក់អាវដែលសរសេរឈ្មោះរបស់ខ្លួនខុស

0

ព័ត៌មានជាច្រើនបានភ្ញាក់ផ្អើលជាមួយនឹងហេតុការណ៍ដែលមិនធ្លាប់មានមួយនៅក្នុងការប្រកួតរវាងក្លឹប LA Galaxy នៅពេលដែលកីឡាករអតីតខ្សែប្រយុទ្ធឆ្នើមរបស់បិសាចក្រហម Man United កីឡាករ Ibrahimovic បានពាក់ឯកសណ្ឋានខុសឈ្មោះរបស់ខ្លួនឯងក្នុងការប្រកួត។

លើសពីនេះកីឡាករខ្សែប្រយុទ្ធរូបនេះថែមទាំងបានរកគ្រាប់បាល់បានទៅដល់២គ្រាប់ផងដែរក្នុងជ័យជំនះ២ទល់នឹង០ទល់នឹងក្លឹប Toronto ។ជាកីឡាករដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតាំងតែពីផ្លាស់មកលេងអង់គ្លេសក្នុងវ័យ៣៧ឆ្នាំរូចទៅហើយក្តី។

ស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់កាលពីរដូវកាលដំបូងនិងបានបន្តរកគ្រាប់បាល់បាន១៣គ្រាប់ក្នុងការប្រកួតទើបតែ១៥គ្រាប់រដូវកាលថ្មីនេះនៅលីកកំពូលអាមេរិកទៀតផង៕

ប្រែសម្រួល:Lee