សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាគ្រូបង្វឹករបស់ក្រុមជំរើសជាតិប្រេស៊ីល លោកTite នឹងបន្តរក្សាការងាររបស់ខ្លួនដោយមិនខ្វល់ពីលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America នាថ្ងៃថ្ងៃអាទិត្យនេះជាមួយនឹងជម្រើសជាតិនៃប្រទេសប៉េរូឡើយ។
ការប្រកាសនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបណ្តាញសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនានាកាលពីព្រឹកថ្ងៃអាទិត្យដែលបានអះអាងថាគ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានស្នើចុះចេញពីតំណែងដោយមិនគិតពីលទ្ធផលនៃការប្រកួតគ្នានៅឯកីឡដ្ឋាន Maracana របស់ទីក្រុង Rio de Janeiro ខាងមុខនេះ ។
កន្លងមកនេះអតីតខ្សែការពារក្លឹប Barcelona លោក Sylvinho បានចាកចេញពីតំណែងជាជំនួយការមួយរូបរបស់ Tite ដើម្បីទៅធ្វើការងារជាគ្រូបង្វឹកក្លឹបនៅក្របខ័ណ្ឌ Ligue 1 របស់បារាំង Lyon ។ លោក Edu Gaspar អ្នកសម្របសម្រួលក្រុមប្រេស៊ីលក៏ត្រៀមនឹងចាកចេញផងដែរបន្ទាប់ពីការប្រកួត Copa America ទៅធ្វើការងារជាប្រធានបច្ចេកទេសរបស់ក្លឹប Arsenal៕
ប្រែសម្រួល:Lee