Paris Saint-Germain បានបំពេញឯកសាររួចរាល់ ជាមួយការផ្ទេរដោយឥតគិតថ្លៃ នាំយក Ander Herrera ពីបិសាចក្រហម ក្រោយកីឡាកររូបនេះ សុំចាកចេញ ។
កីឡាករអាយុ ២៩ឆ្នាំ មិនបន្តកុងត្រាជាមួយ Old Traford ហើយភ្លាមៗ ក៏បានកុងត្រាជាមួយ PSG ក្នុងរយៈពេល ៥ឆ្នាំ ។
Ander Herrera បានប្រាប់គេហទំព័ររបស់ក្លិបថា PSG ជាក្លិបមួយដ៏អស្ចារ្យនៅក្នុងប្រទេសបារាំង ពួកគេបានរក្សាការព្យាយាមធ្វើយ៉ាងណា ដើម្បីឈ្នះពានរាល់ការប្រកួត ។ លោកថា លោកស្រលាញ់ទីក្រុងប៉ារីស ហើយលោកនឹងព្យាយាមសិក្សាភាសាបារាំង ព្រោះថាភាសា ជារឿង សំខាន់ ។