Rodri មកលេង​ជាផ្លូវការ​ជាមួយ Man City

0

Manchester City បានចុះហត្ថលេខាជាមួយ Rodri ដែលជាកីឡាកររបស់ Atletico Madrid ជាផ្លូវការហើយ ដែលស្ថិតក្នុងខ្ទង់តម្លៃ ប្រមាណ ៦៣ លានផោន​។
Atletico បានប្រកាសនៅថ្ងៃពុធ ឲ្យដឹងថា ខ្សែបម្រើរូបនេះ បានចាកចេញពីទឹកដី La Liga ហើយ ដោយកីឡាករសញ្ជាតិអេស្ប៉ាញនេះ បានកុងត្រា​ ៥ឆ្នាំ ជាមួយម្ចាស់ពានលីកកំពូលអង់គ្លេស​។

កីឡាករអាយុ ២៣ឆ្នាំនេះ បានបង្ហាញខ្លួន ៤៧ ប្រកួតជូនលោក Diego Simeone ដោយធ្លាប់ជួយឲ្យក្លិបឈ្នះពាន UEFA Super Cup និង ឡើងមកាន់ម្ចាស់ជើងឯករង កាលពីរដូវកាលកន្លងទៅថ្មីៗ ៕